Jump to content

យុគ

ពីWiktionary
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
  1. យុក សំ. បា. ( ន. ) នឹម;
  2. គូ;
  3. អាយុ, អាយុ​ពិភព​លោក;
  4. កាល, គ្រា, សម័យ ។
  5. ដំណើរ កំណត់​កាល​របស់​ពិភព​លោក; តាម​លទ្ធិ​បុរាណ​ថា​យុគ​មាន ៤ គឺ ទី ១ ក្រឹត​យុគ (សំ. ក្ឫត--) “យុគ​មាស, អាយុ​មាស” (ហៅ​សត្យ​យុគ “យុគ​ប្រកប​ដោយ​ពាក្យ​សត្យ” ក៏​បាន) មាន​កំណត់​ត្រឹម ១.៧២៨.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៤.៨០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​ៗ មាន​សេចក្ដី​សុខ​ច្រើន); ទី ២ ត្រេត​យុគ ឬ ត្រេតា​យុគ “យុគ​ប្រាក់, អាយុ​ប្រាក់” មាន​កំណត់​ត្រឹម ១.២៩៦.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៣.៦០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​យ៉ាង​មធ្យម ទាំង​សេចក្ដី​សុខ​ក៏​យ៉ាង​មធ្យម ដែរ); ទី ៣ ទ្វា​បរ​យុគ "យុគ​មាន​ចំនួន​លេខ​ពីរ​ៗ គឺ​លេខ​គត់​គូ" មាន​កំណត់​ត្រឹម ៨៦៤. ០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ២.៤០០ ឆ្នាំ​ទិព្យ (ក្នុង​យុគ​នេះ​អាយុ​មនុស្ស​និង​សេចក្ដី​សុខ​យ៉ាង​អន់); ទី ៤ កលិ​យុគ“ យុគ​ប្រកប​ដោយ​ទោស, ប្រកប​ដោយ​ជម្លោះ” មាន​កំណត់​ត្រឹម ៤៣២.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ១.២០០ ឆ្នាំ​ទិព្យ (យុគ​យើង​សព្វ​ថ្ងៃ នេះ​ឯង, ពួក​មនុស្ស​មាន​អាយុ​និង​សេចក្ដី​សុខ​តិច​ណាស់); បូក​រួម កំណត់​ឆ្នាំ​របស់​យុគ​ទាំង ៤ ជា​បួន​លាន​បី​សែន​ពីរ​ហ្មឺន (៤.៣២០.០០០) ឆ្នាំ​មនុស្ស ត្រូវ​ជា ១២.០០០ ឆ្នាំ​ទិព្យ​ហៅ​ថា មហា​យុគ​មួយ ។ យើង​សព្វ​ថ្ងៃ​នៅ​ក្នុង​កលិ​យុគ យើង​សព្វ​ថ្ងៃ​នៅ​ក្នុង​យុគ​ទី ៤ ។ age, age ចន្លោះពេលនៃភូគព្ភសាស្ត្រ (interval of geological time) ឧ. យុគលោហៈ មានអាយុកាលចាប់ពី ២០០០ ឆ្នាំមុនគ.ស. រហូតមកដល់បច្ចុប្បន្ន។